https://www.ballkhr.com/blog?blogtitle=ព័រមាន30/08/2018ព័រមាន30/08/2018BallKh.com present លេចឭថា Juventus រៀបគម្រោងទិញ Marcelo ព្រោះគេកំពុងនឹក Ronaldo
ក្លឹបយក្សរបស់អ៊ីតាលី Juventus កំពុងរៀបចំគម្រោងស្នើទិញខ្សែការពារឆ្វេង Marcelo ពីក្លឹប Real Madrid មុនទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបបិទនៅថ្ងៃទី ៣១ ខែ សីហានេះ។
យោងតាមសារព័ត៌មានអ៊ីតាលី Tuttosport ឲ្យដឹងថា កីឡាករប្រេស៊ីលកំពុងនឹកនាដល់មិត្តរួមក្រុមចាស់ Cristiano Ronaldo ដែលបានផ្លាស់ទៅ Serie A កាលពីខែមុន។ តាមគម្រោង Juventus កំពុងធ្វើការដាក់តម្លៃ៤៥លានផោន ដើម្បីផ្ទេរយក Marcelo មកចាប់ដៃគូជាថ្មីជាមួយ Ronaldo នៅរដូវកាលថ្មីនេះ។
យ៉ាងនេះក្ដី ខ្សែការពារវ័យ៣០ឆ្នាំនៅសល់កុងត្រា៤ឆ្នាំទៀត ដែលជាហេតុអាចធ្វើឲ្យ Madrid នឹងដាក់តម្លៃខ្ពស់ជាងនេះ ប្រសិនពួកគេមានចិត្តចង់លក់។ Marcelo បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០០៧ ផ្ទេរពីក្លឹបនៅប្រេស៊ីល Fluminense និងធ្លាប់ជួយក្រុមឈ្នះពាន La Liga និង Champions League ៤ដងដូចគ្នា៕
https://www.ballkhr.com/admin/assets/img/blog/716/18/news.jpg
លេចឭថា Juventus រៀបគម្រោងទិញ Marcelo ព្រោះគេកំពុងនឹក Ronaldo
ក្លឹបយក្សរបស់អ៊ីតាលីJuventus កំពុងរៀបចំគម្រោងស្នើទិញខ្សែការពារឆ្វេងMarcelo ពីក្លឹបReal Madrid មុនទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបបិទនៅថ្ងៃទី ៣១ ខែ សីហានេះ។ យោងតាមសារព័ត៌មានអ៊ីតាលីTuttosport ឲ្យដឹងថា កីឡាករប្រេស៊ីលកំពុងនឹកនាដល់មិត្តរួមក្រុមចាស់Cristiano Ronaldo ដែលបានផ្លាស់ទៅSerie A កាលពីខែមុន។ តាមគម្រោងJuventus កំពុងធ្វើការដាក់តម្លៃ៤៥លានផោន ដើម្បីផ្ទេរយកMarcelo មកចាប់ដៃគូជាថ្មីជាមួយRonaldo នៅរដូវកាលថ្មីនេះ។
យ៉ាងនេះក្ដី ខ្សែការពារវ័យ៣០ឆ្នាំនៅសល់កុងត្រា៤ឆ្នាំទៀត ដែលជាហេតុអាចធ្វើឲ្យMadrid នឹងដាក់តម្លៃខ្ពស់ជាងនេះ ប្រសិនពួកគេមានចិត្តចង់លក់។Marcelo បានចូលរួមជាមួយReal Madrid កាលពីឆ្នាំ២០០៧ ផ្ទេរពីក្លឹបនៅប្រេស៊ីលFluminense និងធ្លាប់ជួយក្រុមឈ្នះពាន La Liga និងChampions League ៤ដងដូចគ្នា៕