https://www.ballkhr.com/blog?blogtitle=ព័រមាន25/08/2018
ព័រមាន25/08/2018
BallKh.com present កម្ពុជាបំបែកកំណត់ត្រា៦៤ឆ្នាំ ក្រោយម៉ូតូទឹកបានមេដាយមាស១ព្រឹកនេះ
ប្រភេទកីឡាម៉ូតូក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនៅឥណ្ឌូណេស៊ីបានបញ្ចប់លើប្រភេទវិញ្ញាសា Ski Modified ហើយ ដោយកីឡាករ សាលី អ៊ូមើត យកបានមេដាយមាសមុននេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពីប្រទេសឥណ្ឌូណេស៊ី។
គិតតាំងពីឆ្នាំ១៩៥៤មក នេះជាលើកទី១ហើយដែលប្រទេសកម្ពុជាដណ្តើមមេដាយមាស២គ្រឿងក្នុុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០១៨ បន្ទាប់ពីកីឡាការិនីជឺជិតស៊ូ Jessa Khan ឈ្នះមេដាយមាសទី១កាលពីថ្ងៃទី២៤ សីហា ម្សិលមិញ។ សូមបញ្ជាក់ថា កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានឈ្នះមេដាយមាសកីឡាទ្វីបអាស៊ីកាលពីឆ្នាំ២០១៤។
ព្រឹកមិញនេះដែរ កីឡាម៉ូតូទឹកកម្ពុជា ក៏បានទទួលមេដាយសំរឹទ្ធមួយរួចទៅហើយ លើវិញ្ញាសា Runabout 1100 Stock ។ ចំណែកវិញ្ញាសា Runabout Limited គឺបានរកឃើញជើងឯករួចហើយ ដោយវិញ្ញាសានេះកម្ពុជាមិនបានមេដាយឡើយ។ រហូតដល់ពេលនេះកម្ពុជាឈ្នះមេដាយ៣គ្រឿងគឺមាស២ និងសំរឹទ្ធ១៕
https://www.ballkhr.com/admin/assets/img/blog/663/18/Untitled-2.jpg
កម្ពុជាបំបែកកំណត់ត្រា៦៤ឆ្នាំ ក្រោយម៉ូតូទឹកបានមេដាយមាស១ព្រឹកនេះ