ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ព័រមាន26/08/2018



ម្ចាស់​ក្លឹប Chelsea ​គ្រោង​លក់​ក្លឹប​ចោល ​តម្លៃ​២​ពាន់​លាន​ផោន


លោក Roman Abramovich ​គ្រោង​នឹង​លក់​ក្លឹប Chelsea ​ហើយ ​បន្ទាប់​ពី​មាន​បញ្ហា​មិន​អាច​ចូល​អង់គ្លេស ​មើល​ក្រុម​របស់​ខ្លួន​លេង​បាន។
ម្ចាស់​ក្លឹប​ជន​ជាតិ​រុស្ស៊ី​រូប​នេះ ​បាន​ជួល​ឱ្យ​ធនាគារ​អាមេរិក​មួយ ជា​អ្នក​ដាក់​លក់​ក្លឹប​នេះ។ បើ​តាម​ការ​សិក្សា​របស់​ធនាគារ​មួយ​នេះ ​ក្លឹប Chelsea ​អាច​លក់​បាន​តម្លៃ​២​ពាន់​លាន​ផោន​ឯ​ណោះ។ យ៉ាង​ណា​មិញ ​គេ​មិន​ទាន់​ច្បាស់​ត្រង់​ថា​តើ​ម្ចាស់​ក្លឹប Chelsea ​ចង់​លក់​ទាំង​មូល ឬ​គ្រាន់​តែ​ចង់​លក់​ភាគហ៊ុន​មួយ​ចំនួន​ឬ​យ៉ាង​ណា?
បុរស​វ័យ​៥១​ឆ្នាំ​ខាង​លើ​នេះ ​មាន​ជំនួញ​ជា​ច្រើន​នៅ​រុស្ស៊ី ​និង​អ៊ីស្រាអែល ​ត្បិត​អី​លោក​ជា​កូន​កាត់​២​សញ្ជាតិ​នេះ។ នៅ​ឆ្នាំ​២០០៣ ​Roman ​បាន​ទិញ​ក្លឹប Chelsea ​យក​ពី​លោក Ken Bates ​ដោយ​កាល​នោះ​មាន​តម្លៃ​ត្រឹម​តែ​១៤០​លាន​ផោន​ប៉ុណ្ណោះ។ ​ក្រោយ​ពី​ទិញ​បាន​ហើយ ​បុរស​ដែល​ស្និទ្ធ​នឹង​លោក Putin ​រូប​នេះ ​បាន​ជះ​លុយ​រាប់​លាន​ផោន​ទៀត ​ដើម្បី​កសាង​ក្លឹប​មួយ​នេះ​ឱ្យ​ល្បី​ឈ្មោះ​ដូច​បច្ចុប្បន្ន​នេះ៕