ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ព័រមាន28/08/2018



ទោះ​ឈ្នះ​ក្ដី កីឡាករ​ Barca ទិតៀន​មិន​សំចៃ​មាត់​ស្ថានភាព​វាល​ស្មៅ​របស់​ក្លឹប Valladolid


កាល​ពី​ម្សិលមិញ ក្លឹប Barcelona បាន​យក​ឈ្នះ​ក្លឹប Real Valladolid ក្នុង​លទ្ធផល ១ ទល់​នឹង ០។ ទោះ​ជា​ណា ស្ថានភាព​មិន​ល្អ​របស់​វាល​ស្មៅ​របស់​ក្លឹប Valladolid បាន​ក្លាយ​ជា​ប្រធាន​រឿង​ចម្រូងចម្រាស ក្រោយ​ការ​ប្រកួត ដោយ​មាន​យ៉ាង​ហោច​ណាស់​ កីឡាករ​ក្លឹប​អ្នក​មាន​បុណ្យ​ចេញ​មុខ​ទិតៀន។
កីឡាករ​ទាំង​ពីរ​រូប​រួម​មាន ខ្សែ​ការពារ Gerard Pique និង​ខ្សែ​បម្រើ Sergio Busquets។ នៅ​ក្រោយ​ការ​ប្រកួត​ Pique បាន​ហៅ​ស្ថាន​ភាព​វាលស្មៅ​របស់​ក្លឹប Real Valladolid ថា "រឿង​ដ៏​អាម៉ាស់"។ ខ្សែ​ការពារ​អេស្ប៉ាញ ក៏​បាន​ផ្សា​ភ្ជាប់​បញ្ហា​វាល​ស្មៅ​ដល់​ការ​រិះគន់​ទៅ La Liga ផង​ដែរ ហើយ​ថែម​ទាំង​ដៀមដាម​អំពី​កិច្ច​ព្រមព្រៀង​ដែល La Liga និង​ក្រុមហ៊ុន​អាមេរិក Relevent ដែល​បើក​ផ្លូវ​ដល់​ការ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ​យ៉ាង​ហោច​ណាស់​មួយ​ លេង​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។
Pique បាន​និយាយ​៖ "មុន​នឹង​យើង​លក់​ផលិតផល​របស់​យើង​ទៅ​អាមេរិក យើង​ត្រូវ​មើល​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​នៅ​ទី​នេះ​សិន។ ពួក​គេ (La Liga) ចង់​ឲ្យ​កីឡាករ​យើង​ទៅ​លេង​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​ស្ថាន​ភាព​វាល​ស្មៅ​នៅ​ទី​នេះ គឺ​ជា​រឿង​ដ៏​អាម៉ាស់​ណាស់។ កីឡាករ​ប្រឈម​មុខ​នឹង​ការ​រង​របួស​លេង​លើ​ស្មៅ​ប្រភេទ​នេះ។ វា​គឺ​រឿង​មួយ​គួរ​ឲ្យ​សោក​ស្ដាយ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ នឹង​មាន​វិធានការ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ"។
ចំណែកឯមិត្ត​រួម​ក្រុម Pique កីឡាករ​ខ្សែ​បម្រើ Busquets ក៏​យល់​បែប​នេះ​ដែរ។ កីឡាករ​និយាយ៖ "វា​គឺ​ជា​រឿង​គួរ​ឲ្យ​ក្រៀមក្រំ​ដែល​អ្នក​លេង​នៅ​លើ​ស្មៅ​បែប​នេះ ក្នុង​លីគ​ដែល​ល្អ​បំផុត​លើ​លោក។ គ្មាន​នរណា​ពី​ស្ថាប័ន La Liga មក​ពិនិត្យ​ស្ថាន​ភាព​ស្មៅ​នេះ​ឡើយ។ យើង​មិន​អាច​លេង​បាល់​លើ​ស្មៅ​បែប​នេះ​បាន​ទេ។ វា​ដូច​ស្ថានភាព​ឆ្នេរ​សមុទ្រ​អ៊ីចឹង មិន​ស្មើ​គ្នា​ឡើយ"។

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ប្រកួត​ប៉ះ Barcelonaក្លឹប Valladolid ទើប​រៀប​ចំ​ឡើង​វិញ​នូវ​វាល​ស្មៅ​របស់​ខ្លួន។ ការ​រៀប​ចំ​បែប​ប្រញាប់​អាច​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​វាល​ស្មៅ​មាន​ស្ថានភាព​បែប​នេះ។