ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

មូលហេតុ​ដែល​ Serie A រៀប​ចំ​ការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ Boxing Day



មូលហេតុ​ដែល​ Serie A រៀប​ចំ​ការ​ប្រកួត​ជា​លើក​ដំបូង​នៅ​ Boxing Day

Boxing Day ជា​ថ្ងៃ​ឈប់​សម្រាក​មួយ​ថ្ងៃ​ក្រោយ​ពី​ថ្ងៃ​បុណ្យ​ណូអែល​ របស់​ចក្រភព​អង់គ្លេស​ និង​ ដែន​ដី​ត្រួត​ត្រា​របស់​ខ្លួន ព្រម​ទាំង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប​ ដែល​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ។

ក្នុង​ថ្ងៃ​នេះ ប្រកួត​កីឡា​ធំ​ៗ ដូច​ជា​កីឡា​បាល់ទាត់​រៀប​ចំ​ជា​ប្រពៃណី​ទៅ​ហើយ​ទូទាំង​ចក្រភព​អង់គ្លេស​ ប៉ុន្តែ​ក្នុង​ឆ្នាំ​នេះ លីគ​កំពូល​អ៊ីតាលី​ Serie A ចាប់​ផ្ដើម​រៀប​ចំ​ប្រកួត​នៅ​ Boxing Day​ដែរ។ ការ​សម្រេច​ចិត្ត​ឲ្យ​ធ្វើ​បែប​នេះ គឺ​ធ្វើ​ឡើង​នៅ​រដូវ​កាល​ ២០១៧/១៨

មូលហេតុ​ដែល​រៀប​ចំ​ប្រកួត​ Serie A ក្នុង​ថ្ងៃ​នេះ​ដែរ​ ដោយ​សារ​ថ្នាក់​ដឹកនាំ​លីគ​បាន​មើល​ឃើញ​ពី​កំណើន​នៃ​អ្នក​ចូល​រួម​ទស្សនា​កក្នុង​ប្រកួត​បាល់ទាត់​នៅ​ចក្រភព​អង់គ្លេស​។ ពួក​គេ​បាន​សង្ឃឹម​ថា​ ស្ថាន​ភាព​បែប​នេះ​នឹង​មាន​នៅ​អ៊ីតាលី​បើ​មាន​ការ​រៀប​ចំ​ប្រកួត​ Boxing Day។ ម្យ៉ាង​ទៀត​ ការ​សាកល្បង​រៀប​ចំ​ប្រកួត​បាល់ទាត់​បែប​នេះ នៅ​​លីគ​លំដាប់​ ២ ឬ Serie B កាល​ពី​រដូវកាល​មុនទទួល​បាន​ជោគជ័យ។

ក្នុង​ថ្ងៃ​នេះ​ដែរ​ ប្រកួត​បាល់​ទាត់​ត្រូវ​បាន​​រៀប​ចំ​នៅ​គ្រប់​លីគ​ទាំង​អស់​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​ ដែល​មាន​ដូច​ជា​ លីគ​គ្រប់​លំដាប់​ថ្នាក់​នៅ​ប្រទេស​អង់គ្លេស​ ស្កុតឡែន វេល​ និង​ អៀរឡង់​ខាង​ជើង​។ ក្នុង​ទ្វីប​អឺរ៉ុប​ លីគ​កំពូល​បែលហ្សិក​ក៏​រៀប​ចំ​ប្រកួត​នៅ​ថ្ងៃ​នេះ​ដែរ៕

 

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី