ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

យុគ​ យក្សផ្លែ​ ស្នៀត​របស់​ខ្លួន​ធ្ងន់​ជាង​ អញ្ចឹង​វ៉ៃ​ប្ដូរ​គឺ​មាន​ប្រសិទ្ធ​ភាព​



យុគ​ យក្សផ្លែ​ ស្នៀត​របស់​ខ្លួន​ធ្ងន់​ជាង​ អញ្ចឹង​វ៉ៃ​ប្ដូរ​គឺ​មាន​ប្រសិទ្ធ​ភាព​

អ្នក​ប្រដាល់​ល្អ​កណ្ដាប់ដៃ​ យុគ​ យក្សផ្លែ​ ឡើង​ទៅ​ជុំ​ទី៣​ទៀត​ហើយ​ ក្រោយ​យក​ឈ្នះ​កីឡាករ​ សេន​ កុសល​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​យ៉ាង​តានតឹង​ពេញ៣ទឹក​នៅ​សង្វៀន​ TV5។​

ជើង​ខ្លាំង​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នៅ​ជុំ​ទី​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ហាក់​មាន​បញ្ហា​សុខភាព​ផ្ដាសាយ​បន្តិចបន្តួច​ ជា​ហេតុ​មិន​សូវ​មាន​កម្លាំង​ប៉ុន្មាន​ទេ។​ ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​វិញ​គឺ​បាន​ជាង​ខែ​ផង​ដែរ​ ព្រោះ​អី​ត្រូវ​ប្រកួត​ជា​បន្តបន្ទាប់​តាម​សង្វៀន​ផ្សេងៗ។​

យក្សផ្លែ ​លើក​ឡើង​ទៀត​ថា​ ស្នៀត​ប្រយុទ្ធ​វិញ​ សេន​ កុសល​ គេ​ល្អ​ចេញ​ផ្លែ​លឿន​ និងកម្លាំង​ស៊ុហ្វពេញ​ទៀត​ ព្រោះ​នៅ​ក្មេង​ជាង​ខ្លួន។​ ប៉ុន្តែ​ចំណុច​ខ្សោយ​នោះ​គឺ​ផ្លែ​ប្រយុទ្ធនៅស្រាល​ ដូច្នេះ​ចេញ​លឿន​មែន​មិន​សូវ​ជា​មាន​បញ្ហា​នោះ​ឡើយ​ ខណៈ​ពេល​ប្ដូរ​គ្នា​ម្ដងៗ​ យក្សផ្លែ​ មាន​ប្រសិទ្ធភាព​ជាង។​

យុគ​ យក្សផ្លែ​ ជា​អ្នក​ប្រដាល់​ស្ថិត​នៅ​ក្នុង​ក្លឹប​ខេត្ត​បាត់ដំបង​ ត្រូវ​ជា​កូន​សិស្ស​លោក​ ឡុង​ ស៊ីលីន។​ ការ​ប្រកួត​ជុំ​ទី​ នៃ​ពាន​រង្វាន់​ TV5​ ជើងខ្លាំងរូប​នេះ​នឹង​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ ម៉ន​ សាម៉េត៕​

អត្ថបទ៖ នួន ស៊ីណា