វឌ្ឍនាកា ស៊ុតបាន១គ្រាប់ឲ្យ កម្ពុជា តែចាញ់ មីយ៉ាន់ម៉ា ៤-១
https://www.ballkhr.com/blog?blogtitle=វឌ្ឍនាកា ស៊ុតបាន១គ្រាប់ឲ្យ កម្ពុជា តែចាញ់ មីយ៉ាន់ម៉ា ៤-១
វឌ្ឍនាកា ស៊ុតបាន១គ្រាប់ឲ្យ កម្ពុជា តែចាញ់ មីយ៉ាន់ម៉ា ៤-១
BallKh.com present វឌ្ឍនាកា ស៊ុតបាន១គ្រាប់ឲ្យ កម្ពុជា តែចាញ់ មីយ៉ាន់ម៉ា ៤-១
ក្រុមគោព្រៃកម្ពុជា បានបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដោយលទ្ធផល ៤-១ សម្រាប់ការប្រកួតលើកទី២ក្នុងពូល A នៃព្រឹត្តិការណ៍ AFF Suzuki Cup 2018 នៅទឹកដីមីយ៉ាន់ម៉ា។
ការប្រកួតនៅវគ្គទី១ កម្ពុជាបានបង្ហាញទម្រង់លេងល្អក្នុងការគ្រប់គ្រងបាល់ និងដាក់សម្ពាធលើគ្រូប្រកួតមិនបណ្តោយឲ្យលេងដោយស្រួលៗនោះទេ។ ជាពិសេសក៏បង្កើតឱកាសមួយលើកជាពីរលើកទៅតំបន់គ្រោះថ្នាក់របស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា។ ការទទួលបានឱកាសជាបន្តបន្ទាប់ កម្ពុជាបានបំប៉ោងសំណាញ់ទីរបស់ម្ចាស់ផ្ទះដោយតារាឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា នៅនាទីទី២៣ បន្ទាប់ពីទទួលបាល់ពីខ្សែបម្រើ សុះ ស៊ូហាណា។
បន្ទាប់ពីត្រូវក្រុមភ្ញៀវបើកការនាំមុខ ១-០ ម្ចាស់ផ្ទះមីយ៉ាន់ម៉ាបានព្យាយាមដាក់សម្ពាធខ្លាំងមកលើក្រុមកម្ពុជាដែលធ្វើឲ្យទទួលបានការគ្រប់គ្រងបាល់ច្រើនជាងកម្ពុជា។ ទោះជាដាក់សម្ពាធយ៉ាងណា ក៏មិនអាចទម្លាយសំណាញ់ទីរបស់កម្ពុជាបានឡើយដោយមើលឃើញថា ខ្សែបម្រើរបស់ម្ចាស់ផ្ទះពិបាកក្នុងការអូសបាល់ ឬបញ្ជូនចូលប្រអប់គ្រោះថ្នាក់របស់កម្ពុជា ខណៈខ្សែការពាររបស់កម្ពុជាបានព្យាយាមបិទយ៉ាងល្អ។ ទន្ទឹមជាមួយនឹងការព្យាយាមការពារ ក៏កម្ពុជាទទួលបានឱកាសវាយម្តងម្កាលដែរ។
ដោយឡែកចំពោះការប្រកួតនៅវគ្គទី២ មីយ៉ាន់ម៉ាបានព្យាយាមបានដាក់សម្ពាធយ៉ាងខ្លាំងដែលធ្វើឲ្យកម្ពុជាបានត្រឹមតែការពារប៉ុណ្ណោះ ខណៈពេលដែលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដូរចេញ។ ការវាយសម្រុកខ្លាំងធ្វើឲ្យកម្ពុជារបូតគ្រាប់បាល់៤គ្រាប់។ គ្រាប់ទី១រកបាន Hlaing Bo Bo នៅនាទី៦០ដើម្បីតាមស្មើ ១-១។ ៩នាទីក្រោយមក មីយ៉ាន់ម៉ាទទួលបានបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែអ្នកចាំទីកម្ពុជា កែវ សុខសិលា សង្គ្រោះបាល់បាន។ យ៉ាងណានៅនាទី៧០ Htet Aung ស៊ុតឲ្យម្ចាស់ផ្ទះនាំមុខ ២-១ បន្ទាប់ពីអ្នកចាំទីលោតចាប់បាល់មិនបានល្អ។ នៅពេលកម្ពុជាព្យាយាមរកបាល់តាមស្មើ ប៉ុន្តែមីយ៉ាន់ម៉ាស៊ុតគ្រាប់បាល់ទី៣នៅនាទីទី៨៧ដោយកីឡាករ Thu Aung Si ហើយនៅម៉ោងបន្ថែមម្ចាស់ផ្ទះស៊ុតបាន១គ្រាប់ទៀត ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល ៤-១៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
https://www.ballkhr.com/admin/assets/img/blog/1167/14/5be93a2a4b904_1542011400.jpg