វៀតណាមឈ្នះជើងឯក AFF Championship ជាលើកទី២
https://www.ballkhr.com/blog?blogtitle=វៀតណាមឈ្នះជើងឯក AFF Championship ជាលើកទី២
វៀតណាមឈ្នះជើងឯក AFF Championship ជាលើកទី២
BallKh.com present វៀតណាមឈ្នះជើងឯក AFF Championship ជាលើកទី២
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានគ្រងជើងឯកពានរង្វាន់បាល់ទាត់អាស៊ាន AFF Suzuki Cup 2018 បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រជើងទី២ដោយលទ្ធផល ១-០ (សរុបទាំងពីរជើងវៀតណាមឈ្នះ ៣-២។
ការប្រកួតជើងទី២នៅទឹកដីរបស់ខ្លួន វៀតណាមប្រើពេលតែ៦នាទីប៉ុណ្ណោះនៃវគ្គទី១ដើម្បីបំប៉ោងសំណាញ់ទីរបស់ម៉ាឡេស៊ីដោយកីឡាករ Duc Nguyen ដើម្បីនាំមុខ ១-០។ បន្ទាប់ពីគ្រាប់បាល់បានកើតមានឡើងតាំងពីដើមវគ្គទី១ ប៉ុន្តែបន្ទាប់មកគ្មានគ្រាប់បាល់កើតមានទៀតឡើយរាប់បញ្ចូលទាំងវគ្គទី២ បើទោះជាម៉ាឡេស៊ីព្យាយាមវាយសម្រុកខ្លាំង ហើយម្ចាស់ផ្ទះវៀតណាមការពារវាយបកក៏ដោយ។ សរុបទាំងពីរជើងវៀតណាមឈ្នះ ៣-២ ដោយសារកាលជើងទី១នៅទឹកដីម៉ាឡេស៊ីស្មើគ្នា ២-២។
នេះជាប្រវត្តិសាស្ត្រលើកទី២ដែលវៀតណាមឈ្នះជើងឯកពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ាន AFF Championship បន្ទាប់ពីឈ្នះលើកទី១កាលពីឆ្នាំ២០០៨៕
អត្ថបទ៖ ជាន ចាន់រ៉ា
https://www.ballkhr.com/admin/assets/img/blog/1295/14/5c150b004a7d3_1544882940_large.jpg