អតីតអាជ្ញាកណ្ដាលថា ១គ្រាប់របស់ Mane មិនឲ្យចូល គឺជាការកាត់សេចក្ដីខុសសុទ្ធសាធ
https://www.ballkhr.com/blog?blogtitle=អតីតអាជ្ញាកណ្ដាលថា ១គ្រាប់របស់ Mane មិនឲ្យចូល គឺជាការកាត់សេចក្ដីខុសសុទ្ធសាធ អតីតអាជ្ញាកណ្ដាលថា ១គ្រាប់របស់ Mane មិនឲ្យចូល គឺជាការកាត់សេចក្ដីខុសសុទ្ធសាធ BallKh.com present អតីតអាជ្ញាកណ្ដាលថា ១គ្រាប់របស់ Mane មិនឲ្យចូល គឺជាការកាត់សេចក្ដីខុសសុទ្ធសាធ
១គ្រាប់របស់ Sadio Mane ស៊ុតទៅលើកាំភ្លើងធំ Arsenal ត្រូវបានអាជ្ញាកណ្តាលខ្សែបន្ទាត់លើកទង់ offside ប៉ុន្តែបាល់នេះគួរតែឲ្យ។
Peter Walton អតីតអាជ្ញាកណ្តាលដែលបានអត្ថាធិប្បាយបាល់ទាត់នៅលើប៉ុស្តិ៍កីឡា BT Sport បាននិយាយថាការកាត់សេចក្តីរបស់អាជ្ញាកណ្តាលខ្សែបន្ទាត់គឺជារឿងមិនត្រឹមត្រូវតាមបច្ចេកទេសឡើយ។
Mane បានឈរតែឯងស៊ុតបំប៉ោងសំណាញ់ទីបានយ៉ាងស្រួលបន្ទាប់ពីបាល់ផ្លាតចេញពីការស៊ុតរបស់ Firmino។
“ពេលបាល់បំប្លោងមក គាត់(Mane) មិនធ្វើចលនាទេ នៅពេលគេស្ថិតនៅទីតាំង offside។ ហើយនេះ (បន្ទាប់ពីបាល់បុករបាទី) គឺជាដំណាក់កាលទីពីរនៃការលេង ប្រាកដណាស់ Mane នៅពីក្រោយបាល់ ហើយកំពុងលេងតំបន់ onside”។ Peter Walton បាននិយាយ។
កាំភ្លើងធំ Arsenal បានបង្កើតឱកាសកាន់តែប្រសើរឡើងហើយអាចវាយបក ដោយការទាត់យ៉ាងល្អពីសំណាក Alexandre Lacazette នៅចុងម៉ោងធ្វើឲ្យលទ្ធផលស្មើ ១-១៕
ប្រភព៖ Mirror ប្រែសម្រួល៖ សុខ លាងហ៊ត
https://www.ballkhr.com/admin/assets/img/blog/1102/14/5bdea3ac59866_1541317500_large.jpg