Alves និយាយថា ខ្លួនប៊ិះនឹងទៅ Man City ហើយនៅមុនពេលមក PSG
https://www.ballkhr.com/blog?blogtitle=Alves និយាយថា ខ្លួនប៊ិះនឹងទៅ Man City ហើយនៅមុនពេលមក PSGAlves និយាយថា ខ្លួនប៊ិះនឹងទៅ Man City ហើយនៅមុនពេលមក PSGBallKh.com present Alves និយាយថា ខ្លួនប៊ិះនឹងទៅ Man City ហើយនៅមុនពេលមក PSG
ខ្សែការពារស្លាបស្ដាំនៃក្លឹបបារាំង Paris Saint-Germain កីឡាករ Dani Alves បានលើកឡើងប្រាប់ សារព័ត៌មាន Sky Sportsថា ខ្លួនបានព្រមព្រៀងជាមួយខាងក្លឹបអង់គ្លេស Manchester City ទៅហើយ តែក្រោយមកសម្រេចមកក្លឹបបារាំងយក្សបារាំងវិញ។
កីឡាករប្រេស៊ីលរូបនេះបានលើកឡើងថា៖ " តាមពិតទៅ ខ្ញុំបានព្រមទៅក្លឹប Manchester City ហើយ តែវាមិនអាចកើតឡើងដោយការសម្រេចចិត្តរបស់គ្រួសារ។ Pep (អ្នកចាត់ការ Manchester City) យល់ពីបំណងខ្ញុំ។ គាត់ដឹងថា ខ្ញុំចង់ធ្វើការជាមួយគាត់ និងក្រុមការងាររបស់គាត់ម្ដងទៀត " ។
ខ្សែការពាររូបនេះបានបន្តថា៖ " ក្នុងជីវិតរបស់យើង យើងត្រូវតែគិតគូរឲ្យល្អិតល្អន់ណាស់ ទោះជាពាក់ព័ន្ធនឹងការងារក៏ដោយ។ ខ្ញុំពេញចិត្តការសម្រេចចិត្តរបស់ខ្ញុំ ដោយវាមិនប៉ះពាល់ដល់មនុស្សដែលជិតដិតនឹងខ្ញុំ ហើយធ្វើឲ្យពួកគេសប្បាយចិត្ត " ។
កីឡាករវ័យ ៣៥ឆ្នាំបានបន្ថែមទៀតថា៖ " ខ្ញុំដឹងថា បើសិនជាមនុស្សក្បែរខ្ញុំសប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្ត ហើយធ្វើការបានល្អ។ សម្រាប់ខ្ញុំ វាគួរឲ្យខ្មាសអៀនណាស់ដែលមិនបានធ្វើការជាមួយ Guardiola ម្ដងទៀត តែបញ្ហាថ្មីៗចេះតែកើតឡើង អញ្ចឹងហើយបានខ្ញុំប្ដូរការសម្រេចចិត្តហើយខ្ញុំមិនស្ដាយក្រោយឡើយ " ។
សូមបញ្ជាក់ថា Alves និង Guardiola ធ្លាប់ជ្រកក្រោមដំបូលតែមួយនៅក្លឹប Barcelona អស់រយៈពេលជាង ៤ឆ្នាំ ចាប់ពីឆ្នាំ ២០០៨ ដល់ ២០១២។ កីឡាករប្រេស៊ីលរូបនេះផ្ទេរទៅ Juventus នៅឆ្នាំ ២០១៦ក្រោយរួមរស់ជាមួយ Barcelona អស់៨ឆ្នាំ។ លុះឆ្នាំ ២០១៧រូបគេបានព្រមព្រៀងថានឹងទៅក្លឹបអង់គ្លេស ទៅហើយតែបន្ទាប់មកចុះកុងត្រាជាមួយក្លឹបយក្សបារាំងវិញ៕
ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1149/14/5be56bc2daabe_1541761980_large.jpg