Kane ចង់ឃើញ Man City ឈ្នះ Liverpool ក្នុងប្រកួតយប់នេះ
https://www.ballkhr.com/blog?blogtitle=Kane ចង់ឃើញ Man City ឈ្នះ Liverpool ក្នុងប្រកួតយប់នេះKane ចង់ឃើញ Man City ឈ្នះ Liverpool ក្នុងប្រកួតយប់នេះBallKh.com present Kane ចង់ឃើញ Man City ឈ្នះ Liverpool ក្នុងប្រកួតយប់នេះ
ខ្សែប្រយុទ្ធក្លឹប Tottenham Hotspur កីឡាករ Harry Kane បានសារភាពថា ខ្លួន និង ក្លឹបរបស់ខ្លួនចង់ឃើញក្លឹប Manchester City ឈ្នះប្រកួតប៉ះនឹងក្លឹបកំពូលតារាង Liverpool ក្នុងប្រកួតសប្ដាហ៍ទី ២១នេះ។
ខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានលើកឡើងថា៖ " យើងចង់ឃើញក្លឹប Manchester City ឈ្នះ Liverpool ដើម្បីកាត់បន្ថយគម្លាតពិន្ទុក្នុង Premier League តែយើងមិនអាចគ្រប់គ្រងរឿងនេះបានទេ។ អ្វីដែលយើងអាចធ្វើគឺ ខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បីលេងឲ្យឈ្នះ។ ប្រមាណឆ្នាំចុងក្រោយនេះ យើងបានឈរលេខ ២ ដោយនៅពីក្រោមក្លឹប Leicester (រដូវកាល ២០១៥/១៦) និង ក្លឹប Chelsea (រដូវកាល ២០១៦/១៧) '' ។
កីឡាកររូបនេះបានបន្តថា៖ " យើងនឹងដឹងពីលទ្ធផលក្នុងប្រកួតរវាង Liverpool និង Manchester City។ យើងមិនអាចគិតច្រើនពេកទេចំពោះក្រុមផ្សេង '' ។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសមួយនេះ កំពុងតែឈរក្នុងតំណែងជា Top Scorer ជាមួយនឹងខ្សែប្រយុទ្ធ Arsenal កីឡាករ Pierre Emerick Aubameyang គិតត្រឹមពេលបច្ចុប្បន្នក្នុងរដូវកាល ២០១៨/១៩ ដោយពួកគេបានស៊ុតចូល ១៤គ្រាប់។
ក្លឹប Tottenham Hotspur កំពុងតែឈរលើចំណាត់ថ្នាក់លេខ ២ ដោយមាន ៤៨ពិន្ទុ ខណៈក្លឹប Liverpool ដែលកំពុងឈរលេខ ១ មាន ៥៤ពិន្ទុ ហើយក្លឹប Manchester City ឈរលេខ ៣ មាន ៤៧ពិន្ទុ៕
ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1379/14/5c2df7b1f0598_1546516380_large.jpg