ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

Kane ជា​កីឡាករ​ Spurs ទី​មួយ​ដែល​រក​គ្រាប់​បាល់​បាន​យ៉ាង​ហោច​ ២០​គ្រាប់​ ៥​រដូវ​កាល​ជាប់​គ្នា



Kane ជា​កីឡាករ​ Spurs ទី​មួយ​ដែល​រក​គ្រាប់​បាល់​បាន​យ៉ាង​ហោច​ ២០​គ្រាប់​ ៥​រដូវ​កាល​ជាប់​គ្នា

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ​ Harry Kane រក​បាន​ ២០​គ្រាប់​ហើយ​ក្នុង​រដូវ​កាល ២០១៨/១៩ នេះ​បន្ទាប់​ពី​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ​ ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Chelsea នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ League Cup ​។

ការ​ស៊ុត​ចូល​ ២០​គ្រាប់​នេះ បាន​ធ្វើ​ឲ្យ​ Kane ក្លាយ​ជា​កីឡាករ​ក្លឹប​ Tottenham Hotspur ដំបូង​គេ​ដែល​បាន​រក​គ្រាប់​បាល់​បាន​យ៉ាង​តិច​ ២០​គ្រាប់​នៅ​ ​រដូវ​កាល​ជាប់​គ្នា។ ខាង​ក្រោម​នេះ ជា​ចំនួន​គ្រាប់​បាល់​ដែល Kane រក​បាន​ឲ្យ​ក្លឹប​ Tottenham Hotspurក្នុង​រយៈ​ពេល​ ៥​រដូវ​កាល​នេះ៖

១. រដូវ​កាល​ ២០១៤/១៥៖ រក​បាន​ ៣១​គ្រាប់​ ក្នុង​ ៥១​ប្រកួត​។

២. រដូវ​កាល​ ២០១៥/១៦៖ រក​បាន​ ២៨​គ្រាប់ ក្នុង​ ៥០​ប្រកួត​។

៣. រដូវ​កាល ២០១៦/១៧៖ រក​បាន​ ៣៥​គ្រាប់ ក្នុង​ ៣៨​ប្រកួត។

៤. រដូវ​កាល​ ២០១៧/១៨៖ រក​បាន​ ៤១​គ្រាប់​ ក្នុង​ ៤៨​ប្រកួត​។

៥. រដូវ​កាល​ ២០១៨/១៩៖ រក​បាន​ ២០​គ្រាប់ ក្នុង​ ៣០​ប្រកួត៕

 

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី