Klopp សុំទោសចំពោះការអបអរគ្រាប់បាល់របស់ខ្លួនក្នុងប្រកួតម្សិលមិញ
03/12/2018
Share
https://www.ballkhr.com/blog?blogtitle=Klopp សុំទោសចំពោះការអបអរគ្រាប់បាល់របស់ខ្លួនក្នុងប្រកួតម្សិលមិញ
Klopp សុំទោសចំពោះការអបអរគ្រាប់បាល់របស់ខ្លួនក្នុងប្រកួតម្សិលមិញ
BallKh.com present Klopp សុំទោសចំពោះការអបអរគ្រាប់បាល់របស់ខ្លួនក្នុងប្រកួតម្សិលមិញ
អ្នកចាត់ការក្លឹប Liverpool បានសុំទោសចំពោះការអបអរគ្រាប់បាល់ជ័យជម្នះចុងម៉ោងរបស់កីឡាករ Divock Origi ដោយខ្លួនបានរត់ទៅឱបអ្នកចាំទី Alisson Becker ក្នុងទីលានអំឡុងពេលមិនទាន់ចប់ការប្រកួត ដែលខុសច្បាប់របស់សហព័ន្ធបាល់ទាត់អង់គ្លេស។
តាមច្បាប់របស់ FA អ្នកចាត់ការ ឬ បុគ្គលិកមិនតម្រូវឲ្យអបអរគ្រាប់បាល់ លើសពីដែនកំណត់នៃតំបន់បច្ចេកទេសឡើយ។ ជាមួយគ្នានេះដែរ អ្នកចាត់ការរូបនេះបានសុំទោសភ្លាមៗចំពោះរឿងនេះ និងរង់ចាំចំណាត់ការរបស់ FA។
អ្នកចាត់ការអាល្លឺម៉ង់រូបនេះបាននិយាយថា៖ " ខ្ញុំសុំទោសចំពោះរឿងនេះ ដោយសារតែខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងបាន។ ខ្ញុំមិនដឹងថា FA ចាត់ការយ៉ាងម៉េចទេ តែខ្ញុំនៅតែចាំចំណាត់ការរបស់ពួកគេ " ។
លោកបានបន្តថា៖ " ផែនការរបស់ខ្ញុំគឺមិនរត់ទេ តែពេលខ្ញុំឈប់ ខ្ញុំនៅជិត Alisson តែម្ដង ហើយគេក៏ភ្ញាក់ផ្អើលដែរ " ។
Liverpool បានយកឈ្នះ Everton ក្នុងលទ្ធផល ១-០ ដែលបន្តកំណត់ត្រាមិនដែលចាញ់របស់ក្លឹបក្នុង Premier League។ គិតត្រឹមពេលនេះដែរ ក្លឹប Liverpool កំពុងឈរលើចំណាត់ថ្នាក់លេខ ២ ដោយមាន ៣៦ពិន្ទុក្នុងដៃ ខណៈ Manchester City ឈរលេខ ១ មាន ៣៨ពិន្ទុ៕
ប្រភព៖ BBC ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1245/14/5c052802ca5d6_1543841760_large.jpg
Klopp សុំទោសចំពោះការអបអរគ្រាប់បាល់របស់ខ្លួនក្នុងប្រកួតម្សិលមិញ
អ្នកចាត់ការក្លឹប Liverpool បានសុំទោសចំពោះការអបអរគ្រាប់បាល់ជ័យជម្នះចុងម៉ោងរបស់កីឡាករ Divock Origi ដោយខ្លួនបានរត់ទៅឱបអ្នកចាំទី Alisson Becker ក្នុងទីលានអំឡុងពេលមិនទាន់ចប់ការប្រកួត ដែលខុសច្បាប់របស់សហព័ន្ធបាល់ទាត់អង់គ្លេស។
តាមច្បាប់របស់ FA អ្នកចាត់ការ ឬ បុគ្គលិកមិនតម្រូវឲ្យអបអរគ្រាប់បាល់ លើសពីដែនកំណត់នៃតំបន់បច្ចេកទេសឡើយ។ ជាមួយគ្នានេះដែរ អ្នកចាត់ការរូបនេះបានសុំទោសភ្លាមៗចំពោះរឿងនេះ និងរង់ចាំចំណាត់ការរបស់ FA ។
អ្នកចាត់ការអាល្លឺម៉ង់រូបនេះបាននិយាយថា៖ " ខ្ញុំសុំទោសចំពោះរឿងនេះ ដោយសារតែខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងបាន។ ខ្ញុំមិនដឹងថា FA ចាត់ការយ៉ាងម៉េចទេ តែខ្ញុំនៅតែចាំចំណាត់ការរបស់ពួកគេ " ។
លោកបានបន្តថា៖ " ផែនការរបស់ខ្ញុំគឺមិនរត់ទេ តែពេលខ្ញុំឈប់ ខ្ញុំនៅជិត Alisson តែម្ដង ហើយគេក៏ភ្ញាក់ផ្អើលដែរ " ។
Liverpool បានយកឈ្នះ Everton ក្នុងលទ្ធផល ១-០ ដែលបន្តកំណត់ត្រាមិនដែលចាញ់របស់ក្លឹបក្នុង Premier League ។ គិតត្រឹមពេលនេះដែរ ក្លឹប Liverpool កំពុងឈរលើចំណាត់ថ្នាក់លេខ ២ ដោយមាន ៣៦ ពិន្ទុក្នុងដៃ ខណៈ Manchester City ឈរលេខ ១ មាន ៣៨ ពិន្ទុ៕
ប្រភព៖ BBC ប្រែសម្រួល៖ ហ៊ីម រស្មី