ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

Mbappe ឈ្នះ​ពាន​មួយ​ទៀត​ហើយ​នៅ​ប្រទេស​បារាំង



Mbappe ឈ្នះ​ពាន​មួយ​ទៀត​ហើយ​នៅ​ប្រទេស​បារាំង

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​កីឡាករ​ Kylian Mbappe ត្រូវ​បាន​បោះ​ឆ្នោត​ ជា​កីឡាករ​បារាំង​ប្រចាំ​ឆ្នាំ ២០១៨ ដែល​រៀប​ចំ​ឡើង​ដោយ France Football

កីឡាករ​រូប​នេះ បាន​នាំ​មុខ​លើ​កីឡាករ​ល្បី​ៗ​ ​រូប​ទៀត​គឺ​ ខ្សែ​ប្រយុទ្ធ​ Atletico Madrid កីឡាករ​ Antoine Griezmann និង​ ខ្សែ​ការពារ​ Real Madrid កីឡាករ​ Raphel Varane។ ពាន​នេះ​ដែរ​ត្រូវ​បាន​ឈ្នះ​ដោយ​ខ្សែ​បម្រើ​ Chelsea កីឡាករ​ N'Golo Kante នៅ​ឆ្នាំ ២០១៧

នៅ​ឆ្នាំ ២០១៨​នេះ Mbappe បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយ​បាន​ទម្រង់​លេង​បាន​យ៉ាង​ល្អ និង​ បាន​ឈ្នះ​ពាន​ជា​ច្រើន​ ជាមួយ​ក្លឹប​អាជីព​ និង​ ក្រុម​ជម្រើស​ជាតិ​បារាំង​ ដែល​ជា​ពិសេស​គឺ​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​ក្នុង​ប្រទេស​រុស្ស៊ី​ នៅ​ខែ​កក្កដា​តែ​ម្ដង។

ចំណែក​ពាន​ផ្ទាល់​ខ្លួន​វិញ ក្នុង​ខែ​ធ្នូ​នេះ រូប​គេ​បាន​ឈ្នះ​ពាន The Inaugural Winner of the Kopa Trophy ។ ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​នេះ ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤​ ក្នុង​កម្មវិធី​ពាន Ballon d'Or ទៀត​ផង​។

ក្នុង​រដូវ​កាល​នេះ​ដែរ​ Mbappe បាន​ស៊ុត​ចូល​ ១៦​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន ១៩​ដង​ ឲ្យ​ក្លឹប​​ Paris Saint-Germain គ្រប់​កម្មវិធី​​៕

 

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី