Keylor Navas បានបង្ហាញអារម្មណ៍អាក់អន់ចិត្តលើកដំបូងបន្ទាប់ពីមានឱកាសលេងតិចតួចបំផុតសម្រាប់រដូវកាលថ្មីជាមួយ Real Madrid។
អ្នកចាំទីសញ្ជាតិកូស្តារីកាបានបាត់បង់តំណែងជម្រើសដំបូងចាប់តាំងពីវត្តមានរបស់ Thibaut Courtois នៅកីឡដ្ឋាន Santiago Bernabeu។ Navas បានជួយក្រុមឈ្នះ Champions League លើកទី៣ជាប់ៗគ្នាកាលពីរដូវកាលចាស់ មុនពេលត្រូវអ្នកចាត់ការទាំងពីររបស់ Real ដាក់ឲ្យអង្គុយបម្រុង។
Navas ផ្ទេរពី Levante ទៅកាន់ Real Madrid កាលពីឆ្នាំ២០១៤ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏លេចធ្លោនៅ World Cup ហើយដណ្ដើមបានតំណែង និងធ្វើឲ្យ Iker Casillas ខ្ទាតទៅលេងដល់លីគ ព័រទុយហ្គាល់៕