https://www.ballkhr.com/blog?blogtitle=Pogba ថា Premier League គឺជាលីគដែលពិបាកស្មានPogba ថា Premier League គឺជាលីគដែលពិបាកស្មានBallKh.com present Pogba ថា Premier League គឺជាលីគដែលពិបាកស្មាន
ក្នុងពេលថ្មីៗនេះ ខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Manchester United បានប្រាប់សារព័ត៌មាន Sky Sports ថា លីគកំពូលអង់គ្លេសជាលីគដែលពិបាកស្មាន ហើយគ្រប់កីឡាករទាំងអស់ត្រូវតែប្ដូរផ្ដាច់ខ្លាំងណាស់នៅគ្រប់ប្រកួត។
កីឡាករសញ្ជាតិបារាំងនេះបានបន្តថា៖ " ពួកយើងមិនដែលដឹងថាអ្វីនឹងកើតឡើងទេក្នុង Premier League អញ្ចឹងហើយបានធ្វើឲ្យលីគនេះ ជាលីគចាប់អារម្មណ៍ជាងគេលើលោក។ ក្រុមខ្លះត្រូវបានគេនាំមុខ ២-០ តែក្រោយមកក្រុមនោះអាចបកបាន ៣-២មកវិញ " ។
Pogba បានបន្ថែមទៀតថា៖ " ប្រកួតមិនទាន់ចប់ទេ ដរាបណាមិនទាន់ដល់៩០នាទី។ ស្ថានភាពប្រកួតអាចផ្លាស់ប្ដូរគ្រប់ពេល ដូចនេះហើយគ្រប់គ្នាមិនត្រូវឈប់ទេ ហើយត្រូវតែផ្ដោតពេញ៩០នាទិតែម្ដង " ។
ខ្សែបម្រើពាក់អាវលេខ ៦រូបនេះបាននិយាយបញ្ជាក់ថា៖ " នៅក្នុងលីគអង់គ្លេសនេះ គ្រប់គ្នាព្យាយាមឲ្យអស់ពីសមត្ថភាពតាមតួនាទីរៀងៗខ្លួនដើម្បីធ្វើយ៉ាងណាជួយក្រុមឲ្យមានលទ្ធផលល្អ " ។
តាំងពីផ្ទេរមកក្លឹបបិសាចក្រហម Manchester United កាលពីឆ្នាំ ២០១៦ មក កីឡាករ Paul Pogba បានរកគ្រាប់បាល់បាន ១៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៩៨ ប្រកួតគ្រប់កម្មវិធីទាំងអស់ឲ្យក្លឹប៕
ប្រភព៖ Sky Sports ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1021/14/5bc9d7af3ecb4_1539954600_large.jpg
Pogba ថា Premier League គឺជាលីគដែលពិបាកស្មាន