Ronaldo បង្ហើបថាចង់លេងជាមួយអតីតមិត្តរួមក្រុមម្នាក់
https://www.ballkhr.com/blog?blogtitle=Ronaldo បង្ហើបថាចង់លេងជាមួយអតីតមិត្តរួមក្រុមម្នាក់Ronaldo បង្ហើបថាចង់លេងជាមួយអតីតមិត្តរួមក្រុមម្នាក់BallKh.com present Ronaldo បង្ហើបថាចង់លេងជាមួយអតីតមិត្តរួមក្រុមម្នាក់
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បានបង្ហើបឲ្យដឹងថា ខ្លួនអាចនឹងចាប់ដៃគូជាថ្មីជាមួយ អតីតមិត្តរួមក្រុមនៅក្លឹប Manchester Unitedកីឡាករ Wayne Rooney បើសិនជាមានឱកាស។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានលើកឡើងថា៖ " សម្រាប់ខ្ញុំ កម្លាំងដែល Rooney មានគឺ កម្លាំងកាយ និងកម្លាំងស្មារតី។ គេអត់ដែលឈប់ទេ ហើយតែងតែរត់រហូត ដើម្បីជួយក្រុម។ រូបគេអស្ចារ្យណាស់ ស៊ុតចូលគ្រាប់សំខាន់ៗ ជាច្រើន " ។
Ronaldo បានបន្តថា៖ " គ្រប់គ្នាស្រលាញ់គេណាស់។ ខ្ញុំនិងមិត្តរួមក្រុម តែងតែហៅ Rooney ថា Pit Bull (ឈ្មោះឆ្កែមួយប្រភេទ)។ គេស៊ុតច្រើនគ្រាប់ណាស់ ហើយខ្ញុំក៏នឹកកាលលេងជាមួយគ្នាដែរ។ ថាមិនត្រូវនៅពេលខាងមុខ យើងប្រហែលលេងជាមួយគ្នាម្ដងទៀត " ។
សូមបញ្ជាក់ផងដែរថា កីឡាករ Cristiano Ronaldo នៅជាប់កុងត្រាជាមួយក្លឹប Juventus រយៈពេល ៤ឆ្នាំ ខណៈកីឡាករ Wayne Rooney ជាប់កុងត្រាជាមួយក្លឹបអាមេរិក DC United រយៈពេល ៣ឆ្នាំ កន្លះ៕
ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1105/14/5be041c87e20b_1541423520_large.jpg