ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

Solari ៖ Real Madrid ត្រូវតែកែលម្អរឿងមួយចំនួន



Solari ៖ Real Madrid ត្រូវតែកែលម្អរឿងមួយចំនួន

បន្ទាប់​ពី​រង​បរាជ័យ​ជា​លើក​ទី ​ក្រោយ​ពេល​​ត្រូវ​បាន​តែងតាំង​ជា​​គ្រូ​បង្វឹក​អចិន្ត្រៃយ៍​របស់​ក្រុម Real Madrid លោក Santiago Solari បាន​ប្រឈម​នឹង​​សម្ពាធ​យ៉ាង​ខ្លាំង​​ក្រោយ​ចាញ់ Eibar ៣-០

រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​​មាន​ការ​ខកចិត្ត​នឹង​លទ្ធផល​ដ៏​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​នេះ។ ក្រោយ​ការ​ប្រកួត​លោក​បាន​ប្រាប់​សារព័ត៌មាន beIN ថា​ "ពិតណាស់​វា​ជា​លទ្ធផល​ពិបាក​ទទួល​យក យើង​មិន​រំពឹង​ដូច្នោះ​ទេ ហើយ​យើង​ត្រូវ​ធ្វើ​ការ​កែ​លម្អ និង កែ​តម្រូវ​រឿង​ខ្លះ​ដែល​យើង​ធ្វើ​មិន​បាន​ល្អ...”។

Solari យល់​ថា​​ក្លឹប​ដែល​ឈ្នះ​ Champions League ៣​រដូវ​កាល​ជាប់ៗ​គ្នា​នេះ​កំពុង​មាន​បញ្ហា​ប្រព័ន្ធ​ការពារ។ Real Madrid របូត​បាល់​១៩​គ្រាប់​ក្នុង​ចំណោម​១៣​ប្រកួត​កន្លង​មក​នៅ La Liga

“យើង​នឹង​ព្យាយាម​កាត់​បន្ថយ​វា [ការ​របូត​គ្រាប់​បាល់] ហើយ​និង​បង្កើន​ការ​ស៊ុត​បញ្ចូល​ទី"។ លោក​ Solari បាន​និយាយ។

ជាមួយ​គ្នា​នេះ Raphael Varane បាន​ផ្តល់​បទសម្ភាសន៍​ក្រោយ​ចប់​ការ​ប្រកួត​ថា បរាជ័យ​ដ៏​អាម៉ាស់​នេះ​គឺ​បណ្តាល​មក​ពី "ក្រុម​ទាំង​មូល​មាន​បញ្ហា"៕

 

ប្រភព៖ Marca   ប្រែ​សម្រួល៖ សុខ លាងហ៊ត