ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

Suarez ថា Barca ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​កណ្ដាល



Suarez ថា Barca ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​កណ្ដាល

ខ្សែ​ប្រយុទ្ធ Luis Suarez ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ក្លឹប Barcelona ត្រូវ​ការ​ ​ខ្សែ​ប្រយុទ្ធ​កណ្ដាល ព្រោះ​ខ្លួន​កាន់​តែ​មាន​វ័យ​កាន់​ចាស់ ហើយ​ក្លឹប​ត្រូវ​មាន​គម្រោង​សម្រាប់​ថ្ងៃ​អនាគត។

កីឡាករ Suarez បាន​និយាយ​ប្រាប់​សារព័ត៌មាន Radio Sport 890 ថា៖ "ពិត​ណាស់ Barcelona ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​កណ្ដាល ត្បិត​ខ្ញុំ​មាន​អាយុ ៣១ ឆ្នាំ​ទៅ​ហើយ"។

ខ្សែ​ប្រយុទ្ធ​បាន​បន្ត៖ “Barcelona ត្រូវ​តែ​គិត​អំពី​អនាគត ត្រូវ​តែ​មាន​ជា​ចាំ​បាច់​នូវ​ការ​នាំ​ចូល​កីឡាករ​ថ្មីៗ"។

តាំង​ពី​ចូល​រួម​ជាមួយ Barcelona នៅ​រដូវ​កាល ២០១៤/១៥ ខ្សែ​ប្រយុទ្ធ Suarez បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ។ គិត​មក​ទល់​ពេល​នេះ កីឡាករ​ស៊ុត​ចូល​សរុប ១៥៩ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ២១២ លើក៕

 

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី