ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

UEFA ពិចារណា​ដំឡើង​ VAR ក្នុង​វគ្គ​បន្ទាប់​ UCL



UEFA ពិចារណា​ដំឡើង​ VAR ក្នុង​វគ្គ​បន្ទាប់​ UCL

ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ (VAR) អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ ចាប់​ពី​វគ្គ ១៦​ក្រុម​ទៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​នៅ​រដូវ​កាល​ ២០១៨/១៩​ នេះ​។

ដោយសារ​តែ​ មាន​ការ​ព្រួយ​បារម្ភ​អំពី កំហុស​ និង​បញ្ហា​មិន​ប្រក្រតី​ផ្សេង​ៗ​ក្នុង​ប្រកួត​ ក៏​ដូច​ជា​ ភាព​ជោគជ័យ​ក្នុង​ការ​ដំឡើង​ប្រព័ន្ធ VAR នេះ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​ក្នុង​ប្រទេស​រុស្ស៊ី​ នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ ទើប​ជំរុញ​ឲ្យ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​គិត​គូរ​ដាក់​បញ្ចូល​ប្រព័ន្ធ​ក្នុង​វគ្គ​បន្ទាប់​នៃ UEFA Champions League

យ៉ាងណា​ក៏​ដោយ​ សេចក្ដី​សម្រេច​នឹង​ប្រកាស​ជា​ផ្លូវ​ការ​ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​នេះ​ នៅ​កំឡុង​កិច្ច​ប្រជុំ​កំពូល​របស់​ថ្នាក់​ដឹក​នាំ​របស់​ UEFA

សូម​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ខែ​កញ្ញា​កន្លង​ទៅ UEFA បាន​ប្រកាស​ថា​ ប្រព័ន្ធ VAR នេះ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០១៩

 

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី