VAR ដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ Juventus យប់មិញ
https://www.ballkhr.com/blog?blogtitle=VAR ដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ Juventus យប់មិញVAR ដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ Juventus យប់មិញBallKh.com present VAR ដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ Juventus យប់មិញ
Juventus បានបន្តដំណើរយ៉ាងរលូនក្នុងដំណើរឆ្ពោះទៅកាន់ជើងឯកអ៊ីតាលី Serie A បន្ទាប់ពីយកឈ្នះ Sampdoria ២ទល់នឹង១កាលពីយប់មិញ។
ក្រុមរហស្សនាមថាសេះបង្កង់មិនដែលស្គាល់ពាក្យថាចាញ់ឡើយនៅ១៩ប្រកួតកន្លងមកក្នុងនោះឈ្នះ១៧ និងស្មើ២ មាន៥៣ពិន្ទុនៅកំពូលតារាង ខណៈក្រុមលេខ២ដែលកំពុងដេញពីក្រោយនោះមានតែ៤៤ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាការប៉ះគ្នារវាងក្រុមទាំងពីរមានការចាប់អារម្មណ៍ចំពោះការដើរតួយ៉ាងសំខាន់របស់វីដេអូជំនួយអាជ្ញាកណ្ដាល VAR។
VAR បានធ្វើរឿង៣ក្នុងការផ្លាស់ប្ដូរការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលដែលមានដូចជានៅនាទី៣២ Can អតីតកីឡាករ Liverpool បានប៉ះដៃក្នុងប្រអប់ដោយចេតនាធ្វើឲ្យអាជ្ញាកណ្ដាលផ្ដល់ប៉េណាល់ទីឲ្យ Sampdoria តាមស្មើគ្រាប់ Ronaldo ដែលស៊ុតនាំមុខតាំងពីដើមវគ្គទីមួយ។
បន្ទាប់មកនាទី៦៣ Juve បានលើកបាល់ជ្រុងដោយ Miralem Pjanic ហើយទៅប៉ះដៃ Alex Ferrari ធ្វើឲ្យអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េឲ្យ Juve វិញម្ដងតាមការពិភាក្សាជាមួយ VARហើយ Ronaldo ជាអ្នកបញ្ចប់ទីបានសម្រេច។
ចុងក្រោយនៅនាទី៩០ ២ទៅហើយ Sampdoria មានឱកាសតាមស្មើ ប៉ុន្តែ VAR មើលឃើញថាបាល់របស់កីឡាករ Saponara ស្ថិតនៅក្នុងជំហរក្រៅល្បែង (Offside) ហើយអាជ្ញាកណ្ដាលបានរំសាយគ្រាប់បាល់វិញធ្វើឲ្យ Juventus បាន៣ពិន្ទុពីការប្រកួតនោះ៕
ប្រភព៖ Four Four Two ប្រែសម្រួល៖ វីរ័ត្ន
https://www.ballkhr.com/admin/assets/img/blog/1364/14/5c28493e10c4a_1546144020_large.jpg
VAR ដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះ Juventus យប់មិញ
Juventus បានបន្តដំណើរយ៉ាងរលូនក្នុងដំណើរឆ្ពោះទៅកាន់ជើងឯកអ៊ីតាលី Serie A បន្ទាប់ពីយកឈ្នះ Sampdoria ២ទល់នឹង១កាលពីយប់មិញ។
VAR បានធ្វើរឿង៣ក្នុងការផ្លាស់ប្ដូរការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលដែលមានដូចជានៅនាទី៣២Can អតីតកីឡាករ Liverpool បានប៉ះដៃក្នុងប្រអប់ដោយចេតនាធ្វើឲ្យអាជ្ញាកណ្ដាលផ្ដល់ប៉េណាល់ទីឲ្យ Sampdoria តាមស្មើគ្រាប់ Ronaldo ដែលស៊ុតនាំមុខតាំងពីដើមវគ្គទីមួយ។
បន្ទាប់មកនាទី៦៣ Juve បានលើកបាល់ជ្រុងដោយ Miralem Pjanic ហើយទៅប៉ះដៃ Alex Ferrari ធ្វើឲ្យអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េឲ្យ Juve វិញម្ដងតាមការពិភាក្សាជាមួយ VARហើយ Ronaldo ជាអ្នកបញ្ចប់ទីបានសម្រេច។